ភ្នំពេញ៖ គណនី (Tik Tok) ខាងក្រោមនេះជាទម្រង់ការឆបោកតាមរយៈការផ្ដល់ជំនួយផ្សេងៗ និងចុចតំណភ្ជាប់ ហើយបំពេញព័ត៌មានផ្ទាល់ខ្លួន។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា




