ថ្ងៃទី០១ ខែឧសភានេះ រកឃើញកូនផ្សោតកើតថ្មី១ក្បាលបន្ថែមទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

0

ក្រចេះ៖ កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF នា​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤​នេះ នៅ​អន្លង់ កាំ​ពី ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ កូន​ផ្សោត​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​សត្វ​ផ្សោត ធំ​ៗ​ចំនួន​២​ក្បាល​ផ្សេង​ទៀត​។

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែឧសភា​នេះ​ថា ”​នេះ​គឺជា​កូន​ផ្សោ​តទី​៨ ដែល​បាន​កើត​នៅ​ដើមឆ្នាំ​២០២៤​នេះ​។ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ឆ្នាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​បាន ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ជលផល ដ៏​មាន​តម្លៃ​”​។

ជាមួយនឹង​ការ​រក​ឃើញ​វត្ត​មានកូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ថ្មី​នេះ​ដែរ ក្រសួងកសិកម្ម បាន​អំពាវនាវ​ឱ្យ​ដល់​ពលរដ្ឋ​ពិសេស​ស ប្រជា​នេសាទ​បើ​បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត ពិសេស​កូន​ផ្សោត សូម​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជលផល ដែល​មាន​លេខ​ទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩ ១៨ ១៤ ៤ និង ០១៧៨១៨៣៨២៕

ប្រភព៖ AKP