អគ្គីភ័យឆេះផ្ទះមួយកន្លែងអស់ ៨០% នៅភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​០៨:៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច ផ្ទះ​លេខ ២៧១ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ខូ​ត​ខាត​អស់ ៨០% ហើយ​ពុំ​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

May be an image of 1 person

នៅ​ម៉ោង​០៩:០០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០៧​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង ០៨​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៦​ម៉ែត្រគូប​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ