ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានទីតាំងមួយកន្លែង នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បេីកល្បែងឡូតូស៉ីសងខុសច្បាប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានចុះត្រួតពិនិត្យដល់ទីតាំងខាងលេី ដោយបានដកហូតសម្ភារមួយចំនួន យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២។ ចំណែកម្ចាស់ទីតាំងបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំង៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ