ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់ព័ន្ធករណី​ប៉ុនប៉ង​លួច​

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០២៤ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​លួច​។

វត្ថុ​តាំង​ដកហូត​រួម​មាន ដែក​សរ​សរសៃ​សម្រាប់​ឆ្គិះ​សោរ​បន្ទប់​ចំនួន​០១, ទល់​លឺ​វុ​ិ​ស ចំនួន​០១ និង​សម្ភារ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ