ចាប់បានជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​​ម៉ូតូ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០២៤ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​។​

May be an image of scooter, motorcycle and text

​វត្ថុ​តាំង​ដកហូត​រួម​មាន ដែក​អក្សរ​តេ សម្រាប់​ឆ្គិះ​សោរ​ម៉ូតូ ចំនួន​១​គ្រឿង​, លួស​សំរាប់​គាស់​សោរ ចំនួន​០១ និង​សម្ភារ​មួយ​ចំនួន​ទៀត​។​ ​បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ