ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចតារាងបាល់ DP ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ និង ហិង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាជនសង្ស័យឃាត់ខ្លួនចំនួន០៤នាក់ រួមមាន៖
១-ឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្ត មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ ខូយ វីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
៣-ឈ្មោះ ស្រៀង សុភា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្ត មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
៤-ឈ្មោះ សុគន្ធ បញ្ញា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់កំបូល ខណ្ឌកំបូល។
សម្ភារចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KE-៧៦៨៣ ចំនួន០១គ្រឿង។ សម្ភារៈបាត់បង់៖ កាបូបប្រាក់ និងប្រាក់សរុបចំនួន ៤៥០,០០០រៀល, ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស។ សម្ភារៈខូចខាត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៩ (ខូចខាតទាំងស្រុង)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ