រកឃើញកូនផ្សោតកើតថ្មី១ក្បាលទៀត កាលពីថ្ងៃទី២២ ខែមេសា នៅអន្លង់កាំពី ខេត្តក្រចេះ

0

ក្រចេះ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល បាន​បង្ហាញ​ក្តី​រីករាយ​ដោយ​បញ្ជាក់​ថា គេ​ទើបបាន​រក​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ទៀត នៅ​អន្លង់​កាំ​ពី ខេត្តក្រចេះ ។

បើ​តាម​លោក ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួង​ក្រសួង​ក​សិ​ម្ម រុក្ខា​ប្រមាញ់ និង នេសាទ​បាន ឱ្យ​ដឹង​ថា កូន​ផ្សោត​ដែល​ទើបនឹង​កើត​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF វេលា​ម៉ោង ១៥:១០​នាទី នា​ថ្ងៃ​ចន្ទ ១៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ នៅ​អន្លង់​កាំ​ពី ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រៃ​ប្រសព្វ ខេត្តក្រចេះ ។ កូន​ផ្សោត​នេះ ស្ថិត​នៅ​ក្នុង​ក្រុម​សត្វ​ផ្សោត​ធំ​ៗ​ចំនួន ៣​ក្បាល​ផ្សេង​ទៀត ។

គួរ​បញ្ជាក់​ថា នេះ​គឺជា​កូន​ផ្សោ​តទី​៧ ដែល​បាន​កើត​នៅ​ដើមឆ្នាំ​២០២៤​នេះ ។ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ឆ្មាំ​ទន្លេ​, អាជ្ញាធរ​មូលដ្ឋាន​, និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ជលផល​ដ៏​មាន​តម្លៃ ។

ជាមួយ​គ្នា​នេះ ក្រសួងកសិកម្ម ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ នៅ​ពេល​បាន​ប្រទះ​ឃើញ​វត្តមាន​សត្វ​ផ្សោត ត្រូវ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជលផល ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ៕

ប្រភព៖ AKP