ឃាត់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពគាស់ឃ្លាំងយកធូបផ្សារ​ដែក​ចំ​នួ ០៤​កេស

0

ភ្នំពេញ៖ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​គាស់​ទម្លុះទម្លាយ​យក​សំភារៈ​)​នៅ​ចំនុច​ឃ្លាំង ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១៥:៣០​នាទី​រសៀល​។

ឃាត់បានជនសង្ស័យ​ម្នាក់មានឈ្មោះ ធើ​យ អាន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។ ហើយសំភារៈ​បន្សល់​ទុករួមមាន ធូបផ្សារ​ដែក​ចំនួន ០៤​កេស​, ទីប​សោរ​លេខ​០៨ ចំនួន ០១​ដើម​។

គួរបញ្ជាក់ថា​នៅ​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤ វេលា​ម៉ោង ១៥:៣០​នាទី ជន​រង​គ្រោះ​កំពុង​យាម​នៅ​ចំណុច​ឃ្លាំង ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃើញ​ជនសង្ស័យ​ឈ្មោះ ធើ​យ អាន ភេទ​ប្រុស កំពុង​នៅ​លើ​របង​ឃ្លាំង​ជញ្ជូន​ធូបផ្សារ​ដែក​ចំ​នួ ០៤​កេស ក៏​បាន​ឃាត់ខ្លួន​យក​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ចាក់​អង្រែ​លើ និង​ដាក់​ពាក្យបណ្តឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ