ថែសុខភាព!! អាចនឹងមានភ្លៀងធ្លាក់

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤ សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
-​សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៨°C​។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​១៥%​។

២.​តំបន់​ខ្ពង់រាប ៖
-​សីតុណ្ហភាព​អប្បបរមា​២៦°C និង​សីតុណ្ហភាព​អតិបរមា​៣៩°C​។ ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម​៣,៥​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១០%​។

៣.​តំបន់​មាត់សមុទ្រ ៖
-​សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​១៥%​។
-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕

May be an image of text