ឃាត់បានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ៨នាក់

0

កំពង់ស្ពឺ៖ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៦:៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​ល្បាត​ដល់​ចំណុច​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ៨​នាក់ ៖

១. ឈ្មោះ ម៉េ​ត ពៅ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី
២. ឈ្មោះ ភឿន មាស ភេទ ប្រុស អាយុ ៤៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី
៣. ឈ្មោះ លន់ ធា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី
៤. ឈ្មោះ រឿ​ន ធា​រ៉ា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី
៥. ឈ្មោះ អ៊ុ​ច វេហា ភេទ​ប្រុស អាយុ ២១​ឆ្នាំ នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី
៦. ឈ្មោះ សួង រ៉ា​វុ​ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី
៧. ឈ្មោះ ម៉​ន ដា​វិត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ត្រាច​កុះ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី
៨. ឈ្មោះ ទេព សុខ​រើ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ

ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៣៥​កញ្ចប់ (​មធ្យម​៦,​តូច​២៩) ជញ្ជីង​អេ​ឡេច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង ទូរស័ព្ទ ៣​គ្រឿង និង​ម៉ូតូ ៣​គ្រឿង៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី