បាត់ដំបង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤និង១០នាទី ស្ថិតនៅចំណុចក្រុមទី១១ ភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ គុណ សែន ហៅ តា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូ មិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំបិតកាប់ទៅលេីជនរងគ្រោះឈ្មោះ រិន ឆៃហេង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅចំណុចកេីតហេតុ ត្រូវចំក្បាលក្រោយចំហៀងខាងស្តាំមួយកន្លែង ,ក្បាលខាងលេីមួយកន្លែង បែកហូបឈាម និងកំភួនដៃស្តាំមួយកន្លែងបែកហូរឈាម ។
ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះ គុណ សែន ហៅតា នៅវេលាម៉ោង១១.០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រេីប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុ ដោយសារប្រចណ្ឌ័ប្រពន្ធជាមួយជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្នាននគរបាលជាតិ