សេចក្តីបំភ្លឺ របស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន​ ជុំវិញការផ្សព្វផ្សាយអំពីករណីបុគ្គលបន្លំខ្លួនជាមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូពីមិត្តភក្តិនៅហាងផឹកស៊ី

0

ភ្នំពេញ៖ សេចក្តីបំភ្លឺ របស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន ករណីហ្វេសបុក CPNS NEWS, CSK NEWS និង FK NEWS MEDIA ផ្សព្វផ្សាយអំពីបុគ្គលបន្លំខ្លួនជាមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូពីមិត្តភក្តិនៅហាងផឹកស៊ី

មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកបុគ្គលដែលបន្លំខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសនោះមកចាក់ការតាមនីតិវិធី ដើម្បីកុំឱ្យបុគ្គលនេះចេះតែហ៊ានបន្លំប្រើប្រាស់ឈ្មោះជាសមត្ថកិច្ច ទៅប្រព្រឹត្តអំពីបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ