កាចណាស់!! ជិះម៉ូតូកាន់សុទ្ធតែដាវ ចុងក្រោយត្រូវមកឈរវាស់កំពស់

0

តាកែវ៖ នោថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង២:៤០នាទី រំលងអាធ្រាត្រ  កម្លាំងល្បាតដល់ចំណុចលើផ្លូវលំផ្លូវចូលវត្តព្រៃផ្ទេរ ក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក៏ឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា (HONDA) C១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កណ្តាល ១០ ៣៨៨៣ ជិះពីទិសខាងកើតទៅទិសខាងលិច ។

កម្លាំងល្បាត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ជនសង្ស័យឈ្មោះ ម៉ី កុសល់ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្ត តាកែវ មុខរបរកសិករ ម្ចាស់ម៉ូតូ ម្ចាស់ដាវ និងចាពាមកៅស៊ូ ជាអ្នកបើកបរម៉ូតូ ២- ជសង្ស័យឈ្មោះ រឺ តុលា ហៅរីន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរកសិករ ជាអ្នកកាន់ដាវជិះពីក្រោយ ។

ពេលឃាត់នៅកន្លែងដកហូតវត្ថុតាងបានដាវមួយដើម ចំពាមកៅស៊ូមួយ ពិលមួយ ម៉ូតូមួយគ្រឿង សំភារ:មានទូរស័ព្ទដៃពីរគ្រឿង ។

ដោយមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត តាកែវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី ផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ី កុសល់ និង ឈ្មោះ រី តុលា ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ