រថយន្តបែនដឹកដី២គ្រឿង បើកដេញគ្នាពេលយប់ បណ្តាលអោយទៅបុករៈម៉ូតូ២គ្រឿង

0

បន្ទាយមានជ័យ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងររថយន្តធុនធំប៉ែនដឹកដី ដែលមានស្លាកលេខភ្នំពេញ ៣A-6039 បើកបរទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនវ៉ាជែងគ្នា បណ្ដាលឲ្យបុករះម៉ូតូចំនួន២គ្រឿង ស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ នៅលើកំណត់ផ្លូវជាតិលេខ៥៦ (ផ្លូវជាតិលេខ១) ខាងជើងសាលាបឋមសិក្សាសូភីស្ថិតនៅក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីនេះកើតឡើងនៅវេលាម៉ោង៧និង២១ នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។

យោងតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ី ម៉ៅ ភេទស្រី អាយុ៤៦ឆ្នាំ(មានកូនក្នុងបន្ទុក៣នាក់)រស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ស្របពេលមុនគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺគាត់២នាក់ប្តីប្រពន្ធ ត្រឡប់ពីហាត់ប្រាណនៅភ្នំខ្លាកូនថ្មីមកផ្ទះវិញ។

លោកវរៈសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ថា៖ក្រោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យចុះពិនិត្យវាស់វែងហើយគ្រោះដែលកើតឡើងបង្កដោយរថយន្តបែនដឹកដី២គ្រឿង បើកបរជេងគ្នាទើបបណ្តាលបុករះទៅលើអ្នកឈប់ម៉ូតូនៅចិញ្ចើមផ្លូវ បណ្តាលស្លាប់ម្នាក់ និងរបួស២នាក់ស្រាលនិង ខូចខាតម៉ូតូ២គ្រឿង ហើយជនរងគ្រោះក្រោយធ្វើការវាស់វែងហើយមន្ត្រីជំនាញ បានយករថយន្តបង្កនិងម៉ូតូ២គ្រឿង បានទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយស្រាវជ្រាវរកចាប់ខ្លួនជនបង្កគ្រោះថ្នាក់ដើម្បីអនុវត្តន៍តាមច្បាប់៕

 

 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ