ភ្នំពេញ៖ ក្រោយពេលរដូវប្រមូលផលស្រូវ ត្រូវបានបញ្ចប់, អ្វីដែលយើងឃើញសេសសល់នៅក្នុងវាលស្រែ គឺចំបើងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំបើង ជាប្រភេទសំណល់កសិកម្ម ដែលមានប្រយោជន៍ច្រើនយ៉ាងក្នុងវិស័យកសិកម្ម។
ពេលខ្លះកសិករតែងតែដុតចំបើងនៅវាលស្រែតែម្តង ដែលមូលហេតុនេះ ធ្វើអោយមានបញ្ហាជាច្រើនដល់បរិស្ថាន ដូចជាកង្វក់បរិយាកាស ព្រមទាំងបង្កើនឧស្ម័នផ្ទះកញ្ចក់ផងដែរ (ធ្វើអោយកើនឡើងកំដៅផែនដី)។

ស្របពេលដែរ ប្រជាកសិករ អាចរកចំណូលបន្ថែមពីការលក់ចំបើងទាំងនោះ ឬអាចទុកចំបើងប្រើប្រាស់ដូចជា៖
• បណ្តុះផ្សិតចំបើង
• គ្របដី
• ធ្វើជីកំប៉ុស
• ចំណីសត្វ

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង