ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៨​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កម្លាំង​ជំនាញ​នគរបាល​ស្រុក​សំពៅ​លូន រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិរី​មាន​ជ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទឹម វិ​ឆ័​យ អធិការ​នគរបាល​ស្រុក​សំពៅ​លូន បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​ករណី ការ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន (​បម្រុង​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​) ០១​លើក ប្រព្រឹត្ត​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហៀ​ង ភាព ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ​៩ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង (​ឃាត់ខ្លួន​បាន​) បាន​ធ្វើ​សកម្មភាព​ទាក់ទង​នាំ​ពលករ​ចំនួន ១៧​នាក់ នាំ​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ឆ្លង​អូរ​ព្រំដែន​តាម​ច្រករបៀង ក្នុងភូមិ​សាស្ត្រ​ស្រុក​សំពៅ​លូន ដោយ​យក​ប្រាក់​ថ្លៃ​ជូន​ក្នុង​ម្នាក់ ២០០០​បាត (​ពីរ​ពាន់​បាត​) និង​៤០០០​បាត (​បួន​ពាន់​បាត​) មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ហៀ​ង ភាព បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ២០២៤ វេលា​ម៉ោង​ប្រហែល​០៧​ព្រឹក ខ្លួន​ពិតជា​បាន​ទទួល​ពលករ​ចំនួន ១៧​នាក់ តាម​រយៈ​ឈ្មោះ គា ភេទ​ប្រុស អាយុ​ប្រហែល ២៩ ឆ្នាំ មាន​ទីលំនៅ​ចំណុច​គីឡូ​១២ ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​បាន​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ប្រាកដ​មែន ចំពោះ​ពលករ​ក្នុង​ម្នាក់​ខ្លួន​យក​ប្រាក់​ពី​ពួក​គេ​ថ្លៃ​ធ្វើ​ដំណើរ និង​ជូន ២០០០​បាត (​ពីរ​ពាន់​បាត​) និង​៤០០០​បាត (​បួន​ពាន់​បាត​), ការ​នាំ​ឆ្លងកាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ខ្លួន​បាន​ចាត់ចែង​ឲ្យ​ឈ្មោះ ថា ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ​, ឈ្មោះ ណុ​ប ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ឈ្មោះ រ​ត្ន័ ភេទ​ប្រុស អាយុ​ប្រហែល​៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំពោះ​ប្រាក់​គឺ​ខ្លួន​ទទួល​ពី​តៃកុង​ឡាន​ថៃ យក​មក​ឲ្យ​ឈ្មោះ គា ។ ខ្លួន​បាន​ធ្វើការ​ទទួល​ពលករ​មក​ពី​ខេត្ត​ផ្សេង​ៗ​នាំ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ដោយ​ខុសច្បាប់​ឲ្យ​ឈ្មោះ គា រយៈពេល​មួយ​ឆ្នាំ​ជាង​មក​ហើយ មក​ដល់​បច្ចុប្បន្ន​នេះ ។

បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ