សមត្ថកិច្ចឃាត់យុវជន យុវតីគេចសាលាសរុប១១៣នាក់ ដែលប្រមូលផ្ដុំគ្នាលេងគប់ទឹកយ៉ាងអណាធិបតេយ្យ

0

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ប្រមូល​ក្រុម​ក្មេង​សិស្សសាលា​ដែល​ប្រមូលផ្តុំ​គ្នា​លេង​បាញ់​ទឹក និង​បង្ក​ភាព​អនាធិបតេយ្យ​បាត់បង់​សណ្ដា​ប់ធា្ន​ប់​សាធារណៈ នៅ​មូលដ្ឋាន​ខណ្ឌទួលគោក​។

May be an image of 12 people and text

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សិស្ស​គេច​សាលា​ដែល​ប្រមូលផ្ដុំ​គ្នា​ធ្វេ​ី​ឲ្យ​បាត់​សណ្តាប់ធ្នាប់ លេង​បាញ់​ទឹក​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​តាម​ដងផ្លូវ​មក​ធ្វើការ​អប់រំ​សរុប ចំនួន​១១៣ ក្នុង​នោះ​ប្រុស​៨៩​នាក់ ស្រី​២៤​នាក់ មក​ពី​១៦ វិទ្យាល័យ​, ម៉ូតូ​ចំនួន​៥១​គ្រឿង និង​កាំភ្លើង​ជ័រ​សម្រាប់​បាញ់​ទឹក​៤​ដើម​។ យុវជន យុវតី​ទាំង​អស់នេះ បាន​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​គ្នា នៅ​តាម​ដងផ្លូវ​ក្បែរ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី ដោយ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រដេញ​គ្នា ស្រែក​ហូ​ក​ញ្ច្រៀ​វ​បាញ់​ទឹក​ដាក់​គ្នា គប់​ទឹក ដេញ​បាត​ម្សៅ ជិះ​ម៉ូតូ​គ្មាន​ពាក់​សុវត្ថិភាព ដោយ​ឃើញ​សកម្មភាព​អានា​ធិ​បេ​យ្យ​ដូចនេះ​ទើប​សមត្ថកិច្ច​ធ្វើការ​អញ្ជើញ​មក​ធ្វើរ​អប់រំ​ណែនាំ​ដូច​ខាងក្រោម​៖

May be an image of 1 person, bicycle, segway, scooter, motorcycle and text

*​ទី​១៖ ផល​ប៉ះពាល់​គ្រឿងញៀន
*​ទី​២៖ ក្រុម​ក្មេង​ទំនើង
*​ទី​៣៖ ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក
*​ទី​៤៖ បញ្ឈប់​ការ​លេង​គប់​ទឹក​បាត​ម្សៅ​ខាងលើ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

May be an image of 6 people, scooter, motorcycle and text