ប្រយ័ត្នផង!! អាកាសធាតុនៅតែក្តៅដដែរ ចន្លោះ​ថ្ងៃ​ទី​២៧-២៩ ខែមីនា ឆ្នាំ​២០២៤

0

ភ្នំពេញ៖ ក្រសួង​ធន​ធាតុទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ ។ សម្ពាធ​ទាប​បន្ត​គ្របដណ្ដប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ថៃ ឈូង​សមុទ្រ​ថៃ ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
-​សីតុណ្ហភាព​អប្បបរមា​២៦°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C​។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។ តំបន់​ភាគ​ពាយ័ព្យ និង​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ពី​១០-១៥%​។

២.​តំបន់​ខ្ពង់រាប ៖
-​សីតុណ្ហភាព​អប្បបរមា​២៤°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C​។ ខ្យល់​បក់​មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​៣-៥%​។

៣.​តំបន់​មាត់សមុទ្រ ៖
-​សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​១០%​។
-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ​៕

May be an image of text