យកកាំបិតចាក់ និងអារក ប្លន់ទូរ​សព្ទ និង​ប្រាក់​ ហើយក៏រត់គេចខ្លួនទៅថៃ

0

ឧត្ដរមានជ័យ​៖ កាលពី​ថ្ងៃ​ទី ៤ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ២០៖២០​នាទី មាន​កើត​ករណី ឃាតកម្ម នៅ​ចំណុច​ក្នុង​ប្រឡាយ​ស្រប​តាម​បណ្ដោយ​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ ដែល​ករណី​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឈឿ​ន កុម្ភ​: ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់ កាប់ និង​អាករ ជន​រង​គ្រោះ​ឈ្មោះ ហឹ សុវណ្ណ​ចរិយា (​ហៅ អឿ​ន​) ភេទ​ស្រី អាយុ ៤១​ឆ្នាំ ដែល​បច្ចុប្បន្ន ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​បរិវេណ​ផ្សារ​ថ្ម ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជា​បុគ្គលិក​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត (​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​) ។

May be an image of 8 people and slow loris

ករណី​នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ចាត់ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ឯ​ក្នុង​មន្ទីរពេទ្យ​ស្រុក​កាប់​ឈើ​ង ខេត្ត​សុរិន្ទ ប្រទេស​ថៃ នាំ​យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។

May be an image of 1 person and text

ក្នុង​ខណៈ​ពេល​កំពុង​សួរនាំ ជនសង្ស័យ​ឈ្មោះ ឈឿ​ន កុម្ភៈ បាន​ឆ្លើយ​សារភាព​ថា​ រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​មាន​ចុង​ស្រួច​ចាក់ កាប់ និង​អាករ ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​ពិតប្រាកដ​មែន ហើយ​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​រួច រូប​ខ្លួន​បាន​ប្រមូល​យក ទូរ​សព្ទ និង​ប្រាក់​កាស​មួយ​ចំនួន ដែល​ជា​របស់​ជន​រង​គ្រោះ​ខាងលើ យក​គេចខ្លួន​ទៅ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​កាប់​ឈើ​ង ប្រទេស​ថៃ ផង​ដែរ​។ មូលហេតុ​ ដោយសារ​រូប​ខ្លួន​ជំពាក់​ប្រាក់​ជនរ​គ្រោះ និង​ស្អប់​ជន​រង​គ្រោះ​មាន​សម្ដី​អាក្រក់​មក​លើ​ខ្លួន​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ