បរទេស៖ ក្លឹប Chelsea បានរាយការណ៍អំពីការកំណត់អត្តសញ្ជាណរបស់អ្នកចាត់ការ ២រូប ដើម្បីមកជំនួសកន្លែងរបស់លោក Mauricio Pochettino នៅរដូវកាលក្រោយ។

នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Chelsea និងលោក Todd Boehly បានបញ្ជាក់អំពីអត្តសញ្ជាណគ្រូបង្វឹក Ruben Amorim របស់ Sporting និងលោក Roberto De Zerbi របស់ក្លឹប Brighton ជាជម្រើសសម្រាប់មកជំនួសកន្លែងរបស់បុរសសញ្ជាតិអាហ្សង់ទីននៅ Stamford Bridge៕

