ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណី​ធាក់​ប្លន់​យក​ម៉ូតូ

0

ភ្នំពេញ​៖ ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ ។

នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បន្តបន្ទាប់​ចំនួន ០៦ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​យក ជើង​ធាក់​ម៉ូតូ​ឲ្យ​ដួល​រួច​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ យក​កាំបិតប៉័ងតោ​កាប់ ដៃ ជើង វាយ ទាត់ ធាក់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចំនួន ០៣ ករណី ចាប់​យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ចំនួន ០២ គ្រឿង និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន ០១ គ្រឿង បញ្ជូន​មក​ការិយាល័យ​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី ៖

ករណី​ទី​១៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​យក​ជើង​ធាក់ ម៉ូតូ​ឲ្យ​ដួល​រួច​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ យកដៃ ជើង វាយ ទាត់ ធាក់ ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២២ លេខ​តួ លេខ​ម៉ាស៊ីន ៦១១៤៥២២ ពាក់​ផ្លា​ក​លេខ​តាកែវ​១Z-៦២៨២ ) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០០ និង ១០ នាទី ។ ជន​រង​គ្រោះ ឈ្មោះ ជា ឈួ​យ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២២ លេខ​តួ លេខ​ម៉ាស៊ីន ៦១១៤៥២២ ពាក់​ផ្លា​ក​លេខ​តាកែវ​១Z-៦២៨២ ។

ករណី​ទី​២ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​យក​ជើង​ធាក់​ម៉ូតូ​ឲ្យ​ដួល​រួច​យក​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១KG-៧៣៣៩) ប្រព្រឹត្ត​នៅ​ចំណុច​ខាងជើង​ច្រកចូល​បុរី​វី​អាយ​ភី​ចម្ងាយ​១០​ម៉ែត្រ ផ្លូវ​លេខ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៤ និង ២០ នាទី ។ ជន​រង​គ្រោះ ឈ្មោះ អ៊ិ​ន រ៉ូ​សា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បុរី​ឡេ​ង​ណា​វ៉ា​ត្រា ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។​សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១KG-៧៣៣៩ ។

ករណី​ទី​៣ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​យក​ជើង​ធាក់​ម៉ូតូ​ឲ្យ​ដួល​រួច​យក​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ស សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១JH-៩៧២៣) ប្រព្រឹត្ត​នៅ​ចំណុច​លើ​ស្ពាន​ព្រែក​សំរោង ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣ និង ១០ នាទី ។

May be an image of 2 people, motorcycle and text

ជន​រង​គ្រោះ​ឈ្មោះ ថេ​ង ប្រុស ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ ។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ស សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១JH-៩៧២៣ ។

ចំពោះ​ជនសង្ស័យ ១-​ឈ្មោះ ផល ពិសាល ហៅ ជ្រូក ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥ និង ០០ នាទី នៅ​ចំណុច​ម្តុំ​រោងចក្រ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥ និង ០០ នាទី នៅ​ចំណុច​ម្តុំ​រោងចក្រ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ផាត សុភ​ក្ត្រា ហៅ វី​ន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល , ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥ និង ០០ នាទី នៅ​ចំណុច​ម្តុំ​រោងចក្រ​ថៃ​ហ្គ័​រ ភូមិរ​បោ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ៤-​ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ តុបតែង​រោងការ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥ និង ០០ នាទី នៅ​ចំណុច​ម្តុំ​រោងចក្រ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​៥-​ឈ្មោះ ផា​ន រតនៈ​ពិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧ និង ៤៥ នាទី នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ៦-​ឈ្មោះ ហុង សុធារស ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ​លេខ ភូមិ​១២ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ១៩ និង ៣៥ នាទី នៅ​ចំណុច​ផ្សារ​រាត្រី សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​វត្ថុ​តាង​(​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) ដែល​ចាប់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ឈាម​ជ្រូក សេរី​ឆ្នាំ​២០២៤ លេខ​តួ លេខ​ម៉ាស៊ីន ៤៣៩២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១AS-០៦៥១​។ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០២២ លេខ​តួ លេខ​ម៉ាស៊ីន ២៤៦០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១JT-៩៥៣២ ។ ភស្តុ​តាង​(​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ជា ឈួ​យ​)​ដែល​ចាប់​យក​បាន ម៉ូតូ​ដែល​ប្លន់​បាន​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ លេខ​តួ លេខ​ម៉ាស៊ីន ៦១១៤៥២២ ពាក់​ផ្លា​ក​លេខ​តាកែវ​១Z-៦២៨២ ។
បច្ចុប្បន្ន​ជនសង្ស័យ វត្ថុ​តាង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព និង​ម៉ូតូ​ជា​របស់​ជន​រង​គ្រោះ ដែល​ចាប់​យក​បាន​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ