អាកាសចន្លោះ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤ អាចក្តៅដល់ទៅ

0

ភ្នំពេញ​៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤៖​ជ្រលង​សម្ពាធ​ទាប​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​ឈូង​សមុទ្រ​ថៃ និង​ភាគ​កណ្តាល នៃ​អាង​ទន្លេមេគង្គ និង​គ្របដណ្ដប់​មក​លើ​ប្រទេស​កម្ពុជា និង​សម្ពាធ​ខ្ពស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ថមថយ​ឥទ្ធិពល ខណៈ​ដែល​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍​។​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
⁃ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C ផ្ទៃមេឃ​មាន ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្តប់​លើ​ផ្ទៃដី​១០% និង​មាន​ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។​

២.​តំបន់​ខ្ពង់រាប ៖
⁃ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម ខ្យល់​បក់​មក​ពី​ទិសបូព៌​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។​

៣.​តំបន់​មាត់សមុទ្រ ៖
⁃ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្តប់​លើ​ផ្ទៃដី​១៥% ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​២​ម៉ែត្រ​/​វិនាទី​
⁃ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕

May be an image of text