កណ្តាល៖ ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៩:១០ នាទីយប់ មានករណីអគ្គិភ័យផ្ទុះឆេះបំពង់ហ្គាសបូមខ្យល់កង់រថយន្តមួយកន្លែងដែលស្ថិតនៅក្នុង ភូមិ ចេតិយ៍ថ្មី ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល ម្ចាស់រងគ្រោះឈ្មោះ អាត អុី ភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅ ភូមិ ស្រែវាល ឃុំ ដងស្តារ ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ជាម្ចាស់ផ្ទះ រងរបួសរលាកពេញខ្លួនធ្ងន់ធរ បច្ចុប្បន្នស្នាក់នៅ ភូមិ ចេតិយ៍ថ្មី ឃុំវិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល មុខរបរ ប៉ះកង់រថយន្ត។

សម្ភារៈខូចខាតរួមមាន:
- ធុងបូមខ្យល់ធំ ចំនួន ០១
- ធុងហ្គាសវែងចំនួន ០២
- ធុងហ្គាសខ្លីចំនួន ០២
- សំបកកង់រថយន្តមួយចំនួន។

មូលហេតុបណ្តាលមកពីមានរុឺម៉កមួយគ្រឿងសុំបញ្ចូលហ្គាស ហើយហើយម្ចាស់ទីតាំងខាងលើ បញ្ចូលហ្គាសបណ្តើរ ផ្សារនិងសង់ទ្រេយ៉ាន់កង់ឡានចាស់ៗបណ្តើរ ក៏មានផ្កាភ្លើងទើបបណ្តាលឲ្យផ្ទុះឡើងតែម្តង ភ្លាមនោះម្ចាស់រុឺម៉កក៏បើកគេចខ្លួនបាត់ទៅ។

កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាឮចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៧ ម៉ែត្រគូប និងរលត់ជាស្ថាពរនៅវេលាម៉ោង ១៩:៤៥ នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ