ឃាត់ខ្លួនជនសង្ស័យ ពាក់​ព័ន្ធ​ការ​ផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត្ត

0

ភ្នំពេញ៖ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងការកម្ចីអនឡាញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣​​ ដោយមានការឯកភាពពី​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ពាក់​ព័ន្ធ​ការ​ផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត្ត បរិហារកេរ្តិ៍ និងក្លែងឯកសារ​ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​បន្ត​នីតិវិធី​។

May be an image of 1 person and text

នាយកដ្ឋាន​សូម​បន្ត​​ក្រើន​រំលឹក​​សាធារណៈ​ជន​ទាំង​អស់​ថា​ ការ​ផ្តល់​កម្ចី​ជា​អាជីវកម្ម​ជូន​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​ គឺ​ជាបទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល​ម្ចាស់​បំណុល​នៅ​តែ​មាន​សិទ្ធិ​ប្តឹងទាមទារ​បំណុល​ពី​កូន​បំណុល​ស្រប​តាម​នីតិ​វិធី​នៃ​ច្បាប់​។ ហេតុ​ដូច្នេះ​សូម​សាធារណ:ជន ជៀស​វាង​ការ​ប្រតិបត្តិ​ការ​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department