កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៥នាក់(ដែលមាន
របាយការណ៍ជូចខាងក្រោម)៖
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង០៤និង១០នាទី ទៀបភ្លឺ នៅមុខផ្ទះសំណាក់នាគមាស ផ្លូវបេតុងលេខ ១០៥ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានករណីលួចដោយស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ)
បង្កដោយជនសង្ស័យ១០នាក់ ជិះម៉ូតូ០៥គ្រឿង ។ ជនរងគ្រោះឈ្មោះជិន សារិន ភេទស្រី អាយុ ៣៧ឆ្នាំនៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសជង្គង់សងខាង និងកែងដៃសងខាង ។ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅលក់បន្លែនៅផ្សារកំពង់ស្ពឺ ពេលជិះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យ១០នាក់ជិះម៉ូតូ៥គ្រឿង(C125ចំនួន ៣គ្រឿងម៉ាកនិង២គ្រឿង) ធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្តាលឲរងរបួស រួចយកកាំបិតបុ័ងតោដេញកាប់ យកម៉ូតូតែម្តង ។ បាត់បង់ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ2018 ពាក់ស្លាកលេខ បាត់ដំបង 1AB-9118 លេខតួ-ម៉ាសុីន 5129650។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ដោយបានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កម្លាំងការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យ២នាក់៖
១.ឈ្មោះរិន ចន្ថា ហៅងុយ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។
២.ឈ្មោះឡេ មនោ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរលក់ស្បែកជើង ។ ដកហូតម៉ូតូScoopy.i ពណ៌ក្រហម ទូរស័ព្ទ Iphone 11។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣សហការជាមួយនគរបាលស្រុកសំរោងទង ស្រុកគងពិសី ស្រុកអង្គស្នួល បន្តឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀត៖
១.សឿន បារាំង ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតារដ្ឋ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ដកហូតទូរស័ព្ទIphone7
២.ឈ្មោះចន សំណាង ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវមុខរបរកម្មករ រោងចក្រ ដកហូតម៉ូតូម៉ាកC125ស៊េរី២០២១ពណ៌ខ្មៅ ស្លាកលេខតាកែង1Y.6854 (ម៉ូតូធ្វើសកម្មភាព) ទូរស័ព្ទ Iphone12
៣.ឈ្មោះយិន រ៉ាវុធ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ រោងចក្រ ដកហូតទួរស័ព្ទ Iphone 7
សរុប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ហើយដកហូតម៉ូតូ២គ្រឿង និងទូរស័ព្ទ៤គ្រឿង។ ក្រុមជនសង្ស័យបានសារភាពថាបានធ្វើសកម្មភាពប្លន់ម៉ូតូ២លើក និងកាប់ម៉ូតូ ១លើក នៅខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ៕
ប្រភព៖ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ