តម្លៃសាំងធម្មតា និងម៉ាស៊ូតឡើង ៥០រៀលដូចគ្នា និងត្រូវលក់តម្លៃ ៤ ៣០០រៀល

0

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ សាំងឡើងថ្លៃ ៥០រៀល ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ ៥០រៀល។ ដូច្នេះ សាំងធម្មតាត្រូវលក់តម្លៃ ៤ ៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤ ៣០០រៀលក្នុង១លីត្រ។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ផ្អែកតាមតម្លៃមធ្យម ប្រេងឥន្ធនៈលើទីផ្សារ អន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នឹងត្រូវលក់ ៤ ៥៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤ ៥៦៧រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។

សូមបញ្ជាក់ថា  ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃនេះ ដើម្បីជួយសម្រួល់ដល់ជីវភាព របស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែ បន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារដដែល នៅក្នុង ១ លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជា ក្នុងរយៈពេលដូចគ្នានេះ សម្រាប់ប្រេងសាំងធម្មតា ដែល នឹងត្រូវដាក់លក់រាយនៅកម្ពុជា ក្នុងតម្លៃ ៤ ៣០០រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត ៤ ៣០០រៀលនៅដដែល ក្នុង ១លីត្រ  និងសម្រាប់ប្រេងម៉ាស៊ូត DO50ppm៕