កោះកុង៖ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតីមានប្រសាសន៍នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើមានអានុភាព ១៥០ ម៉េហ្គាវ៉ាត់នៅស្រុកថ្មបាំង ខេត្តកោះកុង។
សម្តេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិ បាលកម្ពុជាយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល។
សម្តេចធិបតីបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ ។
សម្តេចធិបតីបន្តថា ព្រោះតែថាមពលមិនត្រឹមតែជាផលិតផលមួយដែលមានតម្រូវការសម្រាប់ប្រជាជនបច្ចុប្បន្ននោះទេ វិស័យនេះបានជំរុញវិស័យសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សដើម្បីឈានទៅដល់សម្រេចបានតម្លៃថាមពលអគ្គិសនីមួយមានតម្លៃសមរម្យ និងបំពេញបានតម្រូវការនៃការអភិវឌ្ឍ៕
ប្រភព៖ AKP