ក្រុម Manchester United កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Timo Werner ក្នុងខែមករា។
លោក Erik ten Hag មានបំណងចង់ពង្រឹងខ្សែរប្រយុទ្ធរបស់គាត់នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ ជាមួយនឹងជម្រើសលើខ្សែប្រយុទ្ធដែលអាចជួយសម្រាលបន្ទុកលើ Rasumus Hojlund ដែលជាខ្សែប្រយុទ្ធកណ្ដាលដ៏ទុកចិត្តម្នាក់របស់ក្លឹប Man utd ។
កីឡាករដែលបានចុះហត្ថាលេខានៅរដូវក្តៅក្នុងតម្លៃ 72 លានផោនពី Atalanta បានធ្វើឱ្យមានការចាប់អារម្មណ៍នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ដែលបានបង្ហាញជាមួយការស៊ុតបញ្ចូលចំនួន 5 គ្រាប់រួចមកហើយ ប៉ុន្តែមិនទាន់អាចបំប៉ោងសំណាញ់ទីនៅក្នុងក្របខ័ណ្ឌ Premier League ទេ។
សម្រាប់កីឡាករ Anthony Martial បានត្រលប់មកជម្រើសដំបូងទល់នឹងក្រុម Everton កាលពីថ្ងៃអាទិត្យ ហើយបានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ 3-0 ជាមួយការស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Premier League ចាប់តាំងពីខែឧសភា។ ទោះបីជាយ៉ាងក៏ដោយ កីឡាករវ័យ 27 ឆ្នាំមិនមែនជាជម្រើសសម្រាប់លោក Erik Ten Hag នោះទេ ។
ទន្ទឹមនឹងនោះកីឡាករ Timor Werner ដែលបានចូលរួមជាមួយ RB Leipzig កាលពី 18 ខែមុន បន្ទាប់ពីចាកចេញពីក្លឹប Chelsea ប៉ុន្តែកីឡាកររូបនេះបានស៊ុតបញ្ចូលទីបានតែពីរដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 13 លើកក្នុងរដូវកាលនេះ ហើយប្រឈមមុខនឹងការប្រយុទ្ធដ៏ខ្លាំងមួយ ដើម្បីរក្សាតំណែងរបស់គាត់នៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ងរបស់លោក Julian Nagelsmann មុនពេលការប្រកួត Euro នៅរដូវក្តៅក្រោយ។
ហើយយោងទៅតាម Sky Germany បានបញ្ជាក់ថាក្លឹប Manchester United បានធ្វើការសាកសួរអំពីការផ្ទេរនាំយកកីឡាករសញ្ជាតិអាល្លឺម៉ង Timor Werner៕