សម្តេចធិបតីប្រកាសថា នឹងមិនធ្វើទំនប់អគ្គិសនីនៅតាមដងទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ

0

កោះកុង៖ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គិសនីនៅតាមទន្លេមេគង្គឡើយ បើទោះបីជាចំណេ ញបែបណាក៏ដោយ។

សម្តេចមានប្រសាសន៍នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើមានអានុភាព ១៥០ ម៉េហ្គាវ៉ាត់នៅស្រុកថ្មបាំងខេត្តកោះ កុង ។

សម្តេចធិបតីបានថ្លែងថា ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថានប្រព័ន្ធអេកូឡូស៊ី សម្ដេចសូមប្រកាសថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយបើទោះបីជាចំណេញបែបណាក៏ដោយ ។

សម្ដេចធិបតីបន្តថា រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គទេ ដូច្នេះរាជរដ្ឋាភិបាលថ្មីក៏ប្រកាន់ជំហរនេះបន្តទៀត៕

ប្រភព៖ AKP