USAID មរតកបៃតង៖ ចំនួនសត្វស្លាបប្រភេទកម្រ នៅដែនជម្រកសត្វព្រៃកែវសីមា មានឡើង មានចុះ នៅក្នុងឆ្នាំ២០២៣នេះ

0

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រកនៃប្រភេទសត្វស្លាបទឹក និងប្រភេទសត្វស្លាប ហើរដ៏កម្រជាច្រើនតៀត។ ព្រៃស្រោងស្ងួតនៅភាគខាងលិចនៃតំបន់ការពារធម្មជាតិ ក៏ផ្តល់នូវ ជម្រកដ៏ល្អឥតខ្ចោះសម្រាប់ប្រភេទសត្វជិតផុតពូជដូចជា សត្វត្រយងយក្ស សត្វក្រៀល និង សត្វត្រដក់តូចក្នុងការស្វែងរកចំណី បង្កាត់ពូជ និង ធ្វើសំបុកនៅក្នុងដែនជម្រកសត្វព្រៃដែល អាចផ្ដល់សុវត្ថិភាពឱ្យពួកវាបាន។ ​នេះបើយោងតាមប្រភពពីអង្គការ USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

​ដើម្បីអភិរក្សសត្វស្លាបដ៏កម្រទាំងនេះ USAID មរតកតងសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) បានបង្កើតកម្មវិធីការពារសំបុកសត្វស្លាបជិតផុតពូជ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ក្នុងអំឡុងរដូវធ្វើសំបុកឆ្នាំ២០២៣ សំបុកសត្វត្រ ដក់តូចចំនួន ៤០ ត្រូវបានរកឃើញ និងត្រូវបានការពារ ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់ សម្គាល់ពីសំបុកចំនួន ២៧ ដែលបានកត់ត្រាទុកក្នុងឆ្នាំ២០២២។ ផ្ទុយទៅវិញ សត្វត្រយង យក្សដែលជិតផុតពូជត្រូវបានគេរកឃើញការថយចុះនៃចំនួនសំបុក ដែលត្រូវបានត្រួតពិនិត្យ និងការពារនៅឆ្នាំ២០២៣ ដោយមានតែសំបុកមួយប៉ុណ្ណោះត្រូវបានរកឃើញ ហើយ កូនសត្វត្រយងយក្សពីរក្បាលបានហើរចេញពីសំបុកដោយជោគជ័យ បើធៀប កាលពីឆ្នាំ២០២២ ដែលឆ្នាំនោះសំបុកពីរត្រូវបានការពារ ហើយកូនសត្វត្រយងយក្សបីក្បាល បានហើរ ចេញពីសំបុកដោយជោគជ័យ។

​ការធ្លាក់ចុះសត្វត្រយងយក្សនេះ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងការស្រាវជ្រាវតាម ដាននៃប្រភេទសត្វជិតផុតពូជដែលនៅសេសសល់ក្នុងចំនួនដ៏តិចតួចនេះ ហើយក៏បង្ហាញ ពីសារៈសំខាន់នៃការការពារសត្វស្លាបកម្រ ដែលនៅសេសសល់ទាំងនេះផងដែរ៕

ប្រភព៖ AKP