ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ បានបង្ហាញក្ដីរំពឹងថា កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយនៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។
សម្តេចធិបតីមានប្រសាសន៍ថា៖«ជាមួយនិងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះនិងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញកន្លងមកនិងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខកម្ពុជារំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៥.៦ភាគរយនៅឆ្នាំ២០២៣និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។
ទោះបីមានការរំពឹងបែបនេះក៏ដោយប្រមុខរាជរដ្ឋាភិបាលក៏មិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើ់ងផងដែរដោយសម្តេចបញ្ជាក់ថា៖«ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំនិងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឱ្យបាននូវភាពធន់និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង៕
ប្រភព៖ AKP