Home សង្គម ប្រទីបក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

ប្រទីបក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក

0

ភ្នំពេញ៖ ប្រទីបក្រសួងអប់រំ  យុវជន  និងកីឡា  បានត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរ  ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី ២៦ – ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ បើតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មាន ប្រទីបចំនួន៣០ ដែលនឹងចូលរួមបង្ហាញខ្លួនក្នុងព្រះរាជពិធីនេះ។

សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរម្លឹកគុណ ចំពោះកងទ័ពជើងទឹកកម្ពុជា។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកដេីម្បីផ្តល់ក្តីរីករាយជូនប្រជាជនកម្ពុជាក្រោមម្លប់នៃសន្តិភាព៕

ប្រភព៖ AKP

Previous articleធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន ចុះMoUចំនួន ២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់
Next articleអត្រា​ស្លាប់​ដោយជំងឺ​ដាច់​សរសៃ​ឈាម​បេះដូងនៅក្នុងប្រទេសឡាវ​មានការកើន​ឡើង​