ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅភ្នំពេញ និងខេត្តកណ្តាលនៅរសៀល ថ្ងៃទី២៣វិច្ឆិកា

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡាបានលើកពេលការប្រកាសល ទ្ធផលសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុកមកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់នៅរាជ ធានីភ្នំពេញ និងខេត្តកណ្តាល និងនៅតាមបណ្តាខេត្តនានានៅព្រឹកថ្ងៃទី២៤ វិច្ឆិកា។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣បានបញ្ជាក់យ៉ាងដូច្នេះថា៖«លទ្ធផលប្រឡងបាក់ឌុបនឹងផ្សព្វផ្សាយនៅរសៀលថ្ងៃស្អែកសម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ចំណែកនៅតាមបណ្តាខេត្តផ្សេងទៀតនឹងផ្សព្វ ផ្សាយនៅព្រឹកថ្ងៃសុក្រទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣»។

សូមជម្រាបថាបើតាមគម្រោងក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសល ទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌល ប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់៕

ប្រភព៖ AKP