ភ្នំពេញ៖ ក្នុងជំនួបទ្វេរភាគីជាមួយរដ្ឋមន្ត្រីក្រសួងអធិការកិច្ចប្រធានសមាគមកម្ពុជា-ចិនបាន សម្រេចផ្ដល់អាហារូបករណ៍កម្រិតឧត្តមសិក្សា ចំនួន២៥០កន្លែងដល់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីអធិការកិច្ចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កាវ ជាន (GAO Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា ចិន មានសំណូមពរមួយចំនួនដូចខាងក្រោម៖១. ផ្តល់អាហារូបករណ៍កម្រិតមធ្យមសិក្សា ចំនួន២កន្លែង នៅសាលាអន្តរជាតិអនិកជនកម្ពុជា-ចិន។
២. ផ្ដល់អាហារូបករណ៍កម្រិតឧត្តមសិក្សា ចំនួន២៥០កន្លែង គោរពជូន សម្ដេចធិបតី តាមរយៈឯកឧត្តមរដ្ឋមន្ត្រី។
៣. ស្នើសុំការគាំទ្រលើគម្រោងជំនួយអប់រំ (SmartClassroom) ចំនួន៦៥សាលា ជាសាលាមិត្តភាពកម្ពុជា-ចិន សម្រាប់ខួបទំនាក់ទំនង៦៥ឆ្នាំរវាងកម្ពុជា-ចិន។
៤. គោរពអញ្ជើញ សម្ដេចធិបតី ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិព័រណ៍អប់រំចិន-អាស៊ាន ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៣ និងអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីនេះផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណលោកប្រធានក្រុមប្រឹក្សាភិបាល និងរីករាយស្វាគមន៍ ទទួលយកសំណើខាងលើ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី នឹងពាំ នាំយកសំណើផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែង និងការគោរពអញ្ជើញ សម្ដេចធិបតី ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិព័រណ៍ខាងលើដើម្បីគោរពរាយការណ៍ ជូន សម្ដេចធិបតី។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ លោកប្រធានក្រុមប្រឹក្សាភិបាល បន្តជួយគាំទ្រសម្ភារៈ មួយចំនួនដែលសមាគមបានជួយនាពេលកន្លងមក និងស្នើសុំពិនិ ត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្ន រវាងក្រសួងអធិការកិច្ច និងសមាគមកម្ពុជា ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ ដែលផ្តោតជាអាទិ៍លើ អាហារូបករណ៍ វគ្គបណ្តុះបណ្តាល និងជំនួយ សម្ភារៈបច្ចេកវិទ្យាផ្សេងៗ។
ជាឆ្លើយតបលោកប្រធានក្រុមប្រឹក្សាភិបាល រីករាយស្វាគមន៍ទទួល យកសំណើនេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលភាគីទាំងពីរបានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងប ន្ថែមទៀតនូវក្របខ័ណ្ឌ “ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ » និងធ្វើឱ្យស៊ីជម្រៅនូវការក សាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
ឯកឧត្តមរដ្ឋមន្ត្រី បានគូស បញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិ ស័យមានជាអាទិ៍ ការទូត ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងអប់រំ ជាពិសេសជំនួយរបស់ភាគីចិននៅក្នុងអំឡុងពេលវិបត្តិន ជំងឺកូវីដ ១៩។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានយកឱកាសនេះ អបអរសាទរខួប១ឆ្នាំនៃការបង្កើតសមាគមរបស់លោក ប្រធានក្រុមប្រឹក្សាភិបាលផងដែរ ។
លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការី ជួបសម្តែងការគួរសម និងរាយការណ៍ អំពីគោលបំណង សកម្មភាព ដៃគូសហការរ បស់សមាគម និងការផ្តល់អាហារូ បករណ៍ផ្សេងៗ។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយ ដែលមានសភាពល្អប្រ សើរលើ គ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ព្រមទាំងបេសកកម្ម ផែនការកា រងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកប្រធានក្រុមប្រឹក្សាភិបាល អំពីភាពចាំបាច់ក្នុងការប្ដូរឈ្មោះពី – ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ ការកិច្ច ” ទៅជា “ ក្រសួងអធិការកិច្ច ” ក្នុងគោលដៅ ឆ្លើយតប និងស្របទៅតាមកម្មវិធី នយោ បាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ ដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច មហាបវរធិបតី ហ៊ន មានត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រ ជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកម្រង ការពង្រឹងtអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថា ប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕
ប្រភព៖ AKP