សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន នឹងរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន

0

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នឹងរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់ធុរជន និង វិនិយោគិន។ នេះគឺជាសក្ខីភាពមួយនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាង រាជរដ្ឋាភិបាល និងផ្នែកឯកជនក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

ក្នុងឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ វិច្ឆិកា សម្តេចធិបតី បានមានប្រសាសន៍ថា សេដ្ឋកិច្ចជាតិ គឺជាកត្តាសំខាន់ ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋតែម្ដង រាល់សេចក្ដីសម្រេចនានា ក្នុងវេទិកានេះ គឺមានអនុភាពខ្ពស់។

សម្ដេចធិបតីបន្ដថា ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះ គឺជាការសន្យារបស់ សម្ដេចធិបតី បានលើកឡើងក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ដ្រីនីតិកាលទី៧។ កិច្ចការងារដំបូងរបស់រាជដ្ឋាភិបាល តើអ្វីខ្លះជាកត្តាចំបាច់ អ្វីខ្លះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ ? ដូច្នេះ កិច្ចការងារនាថ្ងៃនេះ គឺជាប្រវត្តិសាស្ដ្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជា សម្រាប់សម្ដេចផ្ទាល់ ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១ដែរ ក្រោយវិបត្តិកូវីដ-១៩ ក្នុងរយៈពេល ៤ឆ្នាំ កន្លងទៅ៕

ប្រភព៖ AKP