សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”បង្ហាញពីភាពបន្ទាន់និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ

0

ភ្នំពេញ៖ ថ្លែងបើកកម្មវិធី “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា  ឆ្នាំ២០២៣នេះ  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”បង្ហាញពីភាពបន្ទាន់និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ។

សម្ដេចធិបតី បានបន្ថែមថា វេទិកាថ្ងៃនេះ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧និងជាលើកទី១សម្រាប់សម្ដេចធិបតីក្នុងការដឹកនាំប្រទេស និងសម្រាប់កម្ពុជាទាំងមូលក្នុងរយៈពេល៤ឆ្នាំក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សម្ដេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាល និង ផ្នែកឯកជន មានបំណងរៀបចំធ្វើដំណើររួមគ្នា តាំងពីដើមអាណត្តិ ដើម្បីធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានិងមានភាពសុខដុមឈានទៅសម្រេចបាននូវមហិច្ឆតារួមរបស់កម្ពុជាគឺចក្ខុវិស័យឆ្នាំ២០៥០៕

ប្រភព៖ AKP