ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ម៉០០នាទីយប់ ជនរងគ្រោះទាំង០៣នាក់ខាងលើបានជិះម៉ូតូចំនួន០៣គ្រឿង ម៉ាកសង់ទ្រីម ពណ៌ខ្មៅ (ទី០១ ឆ្នាំ ២០០៨ ស្លាកលេខក្រចេះ ១A ៤២២៦ ទី០២ ឆ្នាំ ២០១៦ ស្លាកលេខភ្នំពេញ១GB ២៤៥៣ ទី០៣ ឆ្នាំ ២០១៨ ស្លាកលេខតាកែវ១Q ៥២៦១) មកចតទុកនៅចំណុចកើតហេតុខាងលើ ហើយក៏បានឡើងទៅសម្រាកនៅក្នុងបន្ទប់ជួលរាងៗខ្លួន លុះរហូតដល់វេលាម៉ោង០៦ៈ០០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបជនរងគ្រោះទាំង០៣នាក់ខាងលើ ភ្ញាក់ពីសម្រាកទើបដឹងថាបាត់ម៉ូតូ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក្រោយពីទទួលបានបណ្តឹងកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១បានចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា១៧ៈ០០នាទី ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ហឹង លី មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១។
ជនល្មើសឈ្មោះ ហឹង លី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕