សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្ដិភាព និងការបង្រួបបង្រួមជាតិគឺជាអ្វីដែលយើងរកបានដោយលំបាកបំផុត ហើយយើងជាអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឱ្យបានជាដាច់ខាត

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សន្តិភាពនិងការបង្រួបបង្រួមជាតិគឺជាអ្វីដែលយើងរកបានដោយលំបាកបំផុត ហើយយើងជាអ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឱ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស(០៩ វិច្ឆិកា ១៩៩៥-០៩វិច្ឆិកា២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពនិងការបង្រួមបង្រួមជាតិគឺជាអ្វីដែលយើងរកបានដោយលំបាកដែលយើងជាអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឱ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សម្ដេចធិបតីក៏សូមឧទ្ទិសសមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ ជូនដល់វីរជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព ការបង្រួបបង្រួមជាតិរហូតមកដល់សព្វថ្ងៃ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «យើងឧទ្ទិសសមិទ្ធផលដែលយើងមាននៅថ្ងៃនេះ ជូនដល់វីរជននៅគ្រប់ជំនាន់ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេសក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូលដែលបានលះបង់សាច់ស្រស់ឈាមស្រស់នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិក៏ដូចជាការស្វែងរកនូវសន្ដិភាព ការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ។ ដូច្នេះ សន្និភាពនិងការបង្រួបបង្រួមជាតិគឺជាអ្វីដែលយើងរកបានដោយលំបាកបំផុតដែលយើងជាអ្នកជំនាន់ក្រោយត្រូវតែរែកពន់ និងថែរក្សាឱ្យបានជាដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ»៕

ប្រភព៖ AKP