សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយ រឹ ងមាំ និងមានមហិច្ចតាខ្ពស់ ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឱ្យដូចសម័យអង្គរ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កា លថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយ មោទនភាពជាតិខ្មែរឱ្យដូចសម័យអង្គរតាមរយៈ ការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាព ក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អង្គមិទ្ទិញរម្លឹកខួប៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ )នៅមុខព្រះបរមរាជវាំង។

សម្តេចធិបតីថ្លែងថា«ដំណើរនៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិ ខ្មែរឱ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំណូលខ្ពស់នៅឆ្នាំ២០៥០»ក្នុងស្មារតីនេះរាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួន ដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយនេះហើយប្ដេជ្ញាសម្រេចចិត្តឱ្យបាននូវគោលដៅជាចម្បងនាយយុទ្ធសាស្ត្ររួមមាន៖

១.ការពារសន្តិភាពការពារឯករាជ្យ អធិបតេយ្យ បូណភាពទឹកដី និងរាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។

២. កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យ សេរី ពហុបក្ស ដ៏ជឿនលឿននិងរឹងមាំដោយផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ប្រជាជនមានជីវភាព សម្បូរសប្បាយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរនិងមានការគោរពសិទ្ធិមនុស្ស ។

៣.កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលធានាផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័ យសុខភាពសាធារណៈ និង ភាពងាយរងគ្រោះផ្សេងៗ។

៤.ជំរុញការអភិវឌ្ឍន៍កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឱ្យបានជាអតិបរមា។

៥.បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់,កសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសទាំងអស់លើសាកលលោកនិងចូលរួមយ៉ាងសកម្មចំពោះបុព្ធហេតុសន្តិភាព ស្ថេរភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕

ប្រភព៖ AKP