ភ្នំពេញ៖ «កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រេីនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រេីនបានតាមដានការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN»។ នេះជាការគូសបញ្ជាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព។

លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។

ជាពិសេស សម្ដេចធិបតី បានបញ្ជាក់ថា«ខ្ញុំមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ ព្រំ សំណាង (រុំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង»៕
ប្រភព៖ AKP