សមត្ថកិច្ចឆ្មក់ចូលបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ SKY KTV រកឃើញ

0

បន្ទាយ​មាន​ជ័យ​៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​២៣:៥០​នាទី យប់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ SKY KTV នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត សង្ស័យ​មាន​ករណី​លក់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។​

May be an image of 12 people and text

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក លឹ​ម ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ជា​លទ្ធផល​នគរបាល​យើង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០៧​នាក់ ស្រី ៤០​នាក់ ក្នុង​នោះ​ជនបរទេស​ចំនួន​៤២​នាក់ ស្រី​០៧​នាក់ រួម​មាន​៖-​ឥណ្ឌូ​នេ​ស៊ីៈ​២១​នាក់ ស្រី​០១​នាក់ -​វៀតណាមៈ​១៥​នាក់ ស្រី​០២​នាក់ -​ចិនៈ​០៣​នាក់ ស្រី​០១​នាក់ -​ថៃៈ​០៣​នាក់ ស្រី​០៣​នាក់​។ ក្រៅពី​នេះ ដកហូត​បាន​ម្សៅ​ម៉ត់​ស​ថ្លា ០៦​កូន​ថង់ និង​០១​កូន​ថង់​តូច​,​ថ្នាំ​កញ្ចប់​ពណ៌​ក្រហម​(​រូប​សេះ​)០១​កញ្ចប់​, ពណ៌​ក្រហម (​រូប​ទំពាំងបាយជូរ​) ០១​កញ្ចប់​,​ពណ៌​លឿង ១០​កញ្ចប់​,​ពណ៌​ទឹកក្រូច​០១​កញ្ចប់ និង​កញ្ចប់​ថ្នាំ​ពណ៌​ក្រហម​អក្សរ​(L V)០១​កញ្ចប់​។​

May be an image of 7 people and pinball machine

​សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ទីតាំង​ខារ៉ាអូខេ​SKY KTV ត្រូវ​បាន​បិទ​បណ្តោះអាសន្ន​។ រីឯ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំងនេះ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​សួរនាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

May be an image of 10 people and text