Home សង្គម ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥០០.០០០នាក់ ចូលរួមទស្សនាពិធីប្រណាំងទូក «ង» បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផលក្នុងខេត្តកំពង់ចាម

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥០០.០០០នាក់ ចូលរួមទស្សនាពិធីប្រណាំងទូក «ង» បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផលក្នុងខេត្តកំពង់ចាម

0

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេតកំង់ចាម បានមានប្រសាសន៍ថា នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក «ង» បណ្តែតប្រទីប អុចកាំជ្រួច ដែលធ្វើឡើងកាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងពិធីតាំងពិព័រណ៌ផលិតផល និងការប្រគុំតន្ត្រីដែលមានរយៈពេល ៣ថ្ងៃកន្លងមក ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តប្រមាណ ជាង ៥០០.០០០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ឱ្យដឹងទៀតថា ការប្រារព្ធពិធីប្រណាំងទូក «ង» បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផលនៅថ្ងៃទីមួយ គឺថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១៥០.០០០នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន៧១នាក់។

ចំណែកការប្រារព្ធពិធីនៅថ្ងៃទីពីរ ដែលត្រូវនឹងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ៣៥០.០០០នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៣១៨នាក់ដែលជាសរុប ភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យចេញព្រះវស្សាដែលមានការប្រណាំងទូក «ង» រយៈពេល ២ថ្ងៃនោះ មានប្រមាណជាង៥០០.០០០នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៣៨៩នាក់៕

ប្រភព៖ AKP

Previous articleសម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ឆ្នាំ២០២៤ជាឆ្នាំចាប់ហ្វ្រាំងពិនិត្យ និងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត
Next articleសម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គ្រាម គ្រាប់មីន ប្រជាពលរដ្ឋលែងព្រួយបារម្ភ តែមាន ការព្រួយបារម្ភរឿងគ្រឿងញៀន បងធំ បងតូច និងល្បែងស៊ីសងផ្សេងៗ