Home សង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ឆ្នាំ២០២៤ជាឆ្នាំចាប់ហ្វ្រាំងពិនិត្យ និងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ឆ្នាំ២០២៤ជាឆ្នាំចាប់ហ្វ្រាំងពិនិត្យ និងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត

0

សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា នៅឆ្នាំ២០២៤ខាងមុខនេះគឺជាឆ្នាំចាប់ហ្វ្រាំងពិនិត្យនិងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត។ ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលគឺជា ការចាំបាច់ក្នុងការពង្រឹងសមត្ថភាពជាជាងការពង្រីកក្នុងជ្រើសរើសមន្ត្រីថ្មីផ្សេងៗគឺត្រូវតែមានភាពចាំបាច់និងមានហេតុផងច្បាស់លាស់។  សម្តេចធិតបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លែងណាដែលខ្វះយើងថែមឱ្យ ហើយកន្លែងណាដែលលើសត្រូវរកវិធីដើម្បីពង្រឹងការប្រើប្រាស់ឱ្យចាំគោលដៅ។ បង្កើនសមត្ថភាពរបស់បងប្អូនមន្ត្រី ពង្រាយមន្ត្រីថ្នាក់ជាតិ ក្រោមជាតិឱ្យបានល្អ ជាជាងទើរនៅលើថ្នាក់ជាតិ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ដទៀតថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកន្លងសម្តេចបានគូសបញ្ជាក់ថា  ឆ្នាំ២០២៤ជាឆ្នាំដែលចាប់ហ្រ្វាំងនិងវាយតម្លៃ ដោយមិនប្រញាប់ទៅណានោះទេ។  សម្តេចធិបតីគូសបញ្ជាក់បន្ថែមថា៖ «ជាឆ្នាំដែលចាប់ហ្វ្រាំង ពិនិត្យមើលខ្លួនឯងវាយតម្លៃ ដើម្បី ឈានទៅមួយអាណត្តិ ពីរអាណត្តិ បីអាណត្តិទៀត។ ឡានបើកជាប់ យន្តហោះបើក ជាប់ដឹងតែទៅមុខហើយតែត្រូវតែយកវាចូលជាងដើម្បីរឹតខៅ្ច  ពិនិត្យវា ដើម្បីធានាប្រសិទ្ធភាព ឱ្យបានល្អ»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលសាធារណៈក៏ត្រូវតែធ្វើដែរ សិទ្ធិប្រជាពលរដ្ឋត្រូវតែបង្កើតលទ្ធភាពក្នុងការទទួលខុសត្រូវ គឺត្រូវធ្វើយ៉ាងណាឱ្យការបំពេញភារកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបានទទួលជួយ និងយកចិត្តទុកដាក់ និងផ្តល់សិទ្ធិ ក៏ដូចជាការពង្រឹងសមត្ថភាពក្រមសីលធម៌ក្នុងការទទួលខុសត្រូវកាន់តែល្អសម្រាប់ប្រជាពលរដ្ឋយើង។  សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «យើងធ្វើវិមជ្ឈការច្រើនណាស់ ដោយមិនចាំ បាច់ប្រជាពលរដ្ឋជិះឡាន ជិះម៉ូតូទៅកាន់ទីក្រុងភ្នំពេញដូចពេ លមុនទៅយកប័ណ្ណអ្វីមួយចំនួនទេ អាឡូវអាចមកយកនៅខេត្ត ហើយទៅមុខទៀតយើងអាចពិនិត្យក្នុងការប្រគល់សិទ្ធិដល់ ថ្នាក់ក្រោមខេត្តទៀតក្នុងការធ្វើលើវិស័យមួយចំនួន»។  សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ទៀតថា កិច្ចការមួយចំនួនបានប្រគល់ដល់ថ្នាក់ស្រុករួចហើយផងដែរ ហើយដើម្បីបង្កើតនូវដំណោះស្រាយដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងបន្តនូវគោលនយោបាយពង្រឹងនិងសម្រួចដល់មូលដ្ឋាន។ ព្រោះថាឥឡូវទោះបីជាផ្លូវ ល្បឿនលឿនមាន ផ្លូវល្អក៏ដោយមិនចាំចាច់ប្រជាជនឡើងទៅយកដែរ៕

ប្រភព៖ AKP

Previous articleសម្តេចធិបតី ស្នើក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យទទួលបានផលពីវិស័យទេសចរណ៍នៅក្នុងសហគមន៍
Next articleភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥០០.០០០នាក់ ចូលរួមទស្សនាពិធីប្រណាំងទូក «ង» បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផលក្នុងខេត្តកំពង់ចាម