កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំ៣០-៤០ឆ្នាំមកនេះ គឺពង្រឹងសុខសន្តិភាពធ្វើយ៉ាងឱ្យផ្លែផ្កានៃសន្តិភាពបានដល់ដៃប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនប្រមូលផ្លែផ្កានៃសន្តិភាពដាក់ក្នុងឃ្លាំងតែម្នាក់ឯងទេ រដ្ឋាភិបាលចែករំលែកផលប្រយោជន៍ដោយឈរលើគោលការណ៍សមធម៌ ចែកផលលាភឱ្យបានពីថ្នាក់លើដល់ថ្នាក់ក្រោម។
សម្ដេចធិបតី បានបន្ថែមថា ក្នុងអាណត្ដិទី៧ គឺផ្ដោតសំខាន់លើការពង្រឹងនៅតាមមូលដ្ឋានជាធំ ដើម្បីធានាប្រសិទ្ធភាពបម្រើរសេវាសាធារណកាន់តែទូលំទូលាយជូនដល់ពលរដ្ឋ។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកំពុងបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន ដោយត្រូពង្រឹងការផ្តល់សេវា សុខាភិបាល អប់រំ និងសេវាផ្សេងៗទៀតឱ្យកាន់តែល្អដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕
ប្រភព៖ AKP