សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អគាររដ្ឋបាលថ្មីសាលា ខេត្តកំពង់ស្ពឺជានិម្មិតរូបបង្ហាញពីភាពកាន់តែរឹងមាំ និងកាន់តែទំនើបនៅក្នុងការផ្តល់សេវារដ្ឋបាល

0

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា អគាររដ្ឋបាលថ្មីសាលាខេត្តកំពង់ស្ពឺជានិម្មិតរូបបង្ហាញពីភាពកាន់តែរឹងមាំ និងភាពកាន់តែសម្បូរបែប កាន់តែទំនើប នៅក្នុងការផ្តល់សេវារដ្ឋបាល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាការឆ្លើយតបនូវការទទួលខុសត្រូវកាន់តែខ្ពស់ ក្នុងគោលនយោបាយវិមជ្ឈការដោយផ្តល់សិទ្ធិទៅឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីដោះស្រាយដឹ កនាំសម្របសម្រួលការងារនេះជាការបង្ខិតសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ សម្តេចធិបតីបានគូសបញ្ជាក់ថា សមិទ្ធផលអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះពិតសាកសមនឹងការអភិវឌ្ឍ និងការកើនឡើងតួនាទីភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឹ ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

ប្រភព៖ AKP