ភ្នំពេញ៖ ក្រុមហ៊ុន SOKEN GROUP សហការណ៍ជាមួយក្រុមហ៊ុន ONE WORLD គាំទ្រដោយ ក្រុមហ៊ុន CITY of KITAKYUSHU និងកិច្ចសហរប្រតិបត្តិការពីក្រុមហ៊ុន GAEA ដែលជា ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ និងទទួលខុសត្រូវលើសេវាប្រមូលសំរាម និងសមាគមក្លឹបទេសចរណ៍សៀមរាប(S.T.C) បាន ក់បង្ហាញម៉ាស៊ីនដែលមានភាពច្នៃប្រឌិតជា មួយបច្ចេក វិទ្យាទំនើបក្នុងការបំប្លែងកាកសំណល់ “URBAN RIG” នៅខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងពិធីសម្ពោធ និងដាក់បង្ហាញម៉ាស៊ីននេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត បារាំង ប្រចាំប្រទេសកម្ពុជា និងលោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុង ជប៉ុនប្រចាំខេត្តសៀមរាប។ គោលបំណង នៃការបង្ហាញពីម៉ាស៊ីន កែច្នៃសំរាមជាមួយបច្ចេកទំនើបបំផុតនេះ គឺធានាបាននូវការគ្រប់គ្រងក្លិនមិនល្អ គ្មានផ្សែង ពុល ដើម្បីលើកកម្ពស់ បរិស្ថានស្អាតបៃតង និងធ្វើឱ្យគុណភាពរស់នៅរបស់យើងគ្រប់ គ្នាកាន់តែប្រសើរឡើង។
លោក Yohei OHNO តំណាងក្រុមហ៊ុន SOKEN GROUP នៃប្រទេសជប៉ុនបាន ឱ្យដឹងថា URBAN RIG” គឺជាម៉ាស៊ីនដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាថ្មី ដែលប្រើ ប្រាស់ចំហាយក្តៅខ្លាំងក្នុងការបំផ្លាញ កាកសំណល់ និងសំរាមផ្សេងៗ។ បច្ចេកវិទ្យានេះ ប្រើចំហាយកំដៅដល់សីតុណ្ហភាពខ្ពស់ដោយចរន្តអគ្គិសនី ដើម្បីបំបែកកាកសំណល់ជាច្រើនប្រភេទ រួមទាំងប្លាស្ទិកចម្រុះ កម្ទេចកម្ទីសមុទ្រ សំបកកង់ កាកសំណល់វេជ្ជសាស្ត្រ និងកាកសំណល់ឧស្សាហកម្ម ដែលត្រូវបានគេចាត់ទុកថា ពិបាកកែច្នៃឡើងវិញ។ គោល បំណងសំខាន់នៃបច្ចេកវិទ្យានេះគឺដើម្បីដុតបំផ្លាញកាកសំណល់ដែលមិនត្រូវបានកែច្នៃ ឡើងវិញនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។ បច្ចេកវិទ្យាចុងក្រោយបង្អស់នេះ មិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ឬបរិស្ថានទេ។
លោកបានបន្តថា ម៉ាស៊ីននេះ អាចកែច្នៃសំរាមចម្រុះបាន២តោនក្នុង១ថ្ងៃ ហើយក្នុង ១តោន អាចកែច្នៃទៅជាប្រេងដែលមានគុណភាពប្រហាក់ប្រហែលប្រេងកាតបាន៦០០លីត្រ ហើយប្រេងនេះយកទៅប្រើប្រាស់ភ្លាមៗក៏បាន ឬយកទៅកែច្នៃជាប្រេងផ្សេងៗទៀតក៏បាន។
លោក ពិន ប្រាកដ បានមានប្រសាសន៍ថា ការតាំងដាក់បង្ហាញម៉ាស៊ីនកែច្នៃ សំរាមក្នុងទីក្រុងនេះ គឺសំដៅដល់ការជួយសម្រួល និងការគ្រប់គ្រងកាកសំណល់ប្រកប ដោយនិរន្តភាព។ ដើម្បីឆ្លើយតប និងពាក្យទីក្រុងឆ្លាតវៃ យើងក៏អាច គ្រប់គ្រងកាកសំណល់ ឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាទំនើប នៃការប្រើចំហាយកំដៅខ្លាំងនោះ បំបែក និងយក ប្រេងឥន្ធនៈចេញពីសំណល់សម្ភារមកប្រើប្រាស់វិញផងដែរ។
លោកអភិបាលរងក៏បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានបង្ហាញពីម៉ាស៊ីនកែ ច្នៃសំរាមក្នុងទីក្រុងប្រើប្រាសបច្ចេកទេសទំនើបដល់ខេត្តសៀមរាប ដើម្បីបានដឹងនិងរក វិធីសាស្រ្តក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងឱ្យមាននិរន្តភាព៕
ប្រភព៖ AKP