បរិមាណនាំចេញជ័រកៅស៊ូ ក្នុងត្រីមាសទី៣ឆ្នាំនេះមានចំនួន ៣៧ ១៣៧ តោន កើនឡើង ៥ភាគរយ

0

ភ្នំពេញ៖ បរិមាណនាំចេញជ័រកៅស៊ូក្នុងត្រីមាសទី៣ឆ្នាំនេះ មានចំនួន ៣៧ ១៣៧តោន កើន ឡើង ៥ភាគរយ ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលការងារអគ្គនាយកដ្ឋានកៅស៊ូប្រចាំ ត្រីមាស ទី៣ ឆ្នាំនេះ បានបង្ហាញថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូ ក្នុងខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៣៧ ១៣៧តោន បានកើនឡើងជិត៣ពាន់តោន ស្មើនឹង៨៥៩ភាគរយ ធៀបនឹង ខែមុន និង កើនឡើងចំនួន ១ ៨៥០តោន ស្មើនឹង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកបរិមាណបញ្ចេញលក់ជ័រកៅស៊ូគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ  មាន ប្រមាណ ២៤ម៉ឺនតោន កើនឡើងប្រមាណ ៨ពាន់តោន ស្មើនឹង៣៥ភាគរយ ធៀបនឹង រយៈ ពេលដូចគ្នាកាលឆ្នាំមុន។

បើតាមរបាយការណ៍ដដែលបានបង្ហាញថា បើមើលពីតម្លៃលក់ជ័រកៅស៊ូគិតជា មធ្យមក្នុងត្រីមាសទី៣ឆ្នាំនេះ មានតម្លៃ ១ ៣០៤ដុល្លារ ក្នុង១តោន ដោយបានកើនឡើងចំនួន ២៧ដុល្លារ/តោន ស្មើនឹង២,១២ភាគរយ ធៀបនឹងខែមុន តែថយចុះចំនួន៦ដុល្លារ/តោន ស្មើនឹង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ចំណែកចំណូលសរុបប្រចាំខែកញ្ញា ឆ្នាំ២០២៣ មានជាង ៤៨លានដុល្លារ ក្នុងនោះ  ចំណូលពីការនាំចេញជ័រកៅស៊ូក្នុងខែកញ្ញា ឆ្នាំ២០២៣ មានប្រមាណ ៤៨ លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូក្នុងខែកញ្ញា ឆ្នាំ២០២៣ មាន១០ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មានប្រមាណ ៣១ម៉ឺនហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំមានជិត ៩ម៉ឺនហិកតា ស្មើនឹង ២២ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានប្រមាណ២៣ម៉ឺនហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារមានប្រមាណ ១៦ម៉ឺនហិកតា ស្មើនឹង ២២ភាគរយ៕

ប្រភព៖ AKP