Home សង្គម វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំ

វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំ

0

បរទេស៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការវាយតម្លៃខ្ពស់ចំពោះ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំ “វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា” នេះឡើង ដើម្បីផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្ម លើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹង វិស័យជួញដូរ សំបុកត្រចៀក កាំនេះឡើងមួយកម្រិតទៀត។

ក្នុងពិធីបិទ “វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា – Cambodia Bird’s Nest Business Forum” និងបើក “កម្មវិធីរាត្រីសមោសរ ត្រចៀក កាំកម្ពុជា ឆ្នាំ២០២៣” នាល្ងាចថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅអគារស៊ីធីហល មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុក ត្រចៀកកាំកម្ពុជា បន្តសហការ និងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹង គុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្គត់ផ្គង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធី តម្រូវនានា សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។

សូមជម្រាបជូនថា វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងទទួលបានការ ចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន។ វេទិកានេះត្រូវបានរៀបចំឡើងក្នុង គោលបំណង ជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ៕

ប្រភព៖ AKP

Previous articleឯកឧត្តម ឌិត ទីណា៖ កម្ពុជាផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ
Next articleថៃសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពី ៥២ដុល្លារអាម៉េរិក មកនៅត្រឹម ១៣ដុល្លារអាម៉េរិក