សាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ម្ចាស់​គម្រោង​វិនិយោគទន់ ក្រុមហ៊ុន​អ​និ​ជន OCIC ខិតខំ​បញ្ចប់​ការងារ​សេសសល់ ស្ពាន​កោះន​រា

0

ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ម្ចាស់​គម្រោង​វិនិយោគទន់ ក្រុមហ៊ុន​អ​និ​ជន OCIC ខិតខំ​បញ្ចប់​ការងារ​សេសសល់ ស្ពាន​កោះន​រា ដ៏​ប្រណិត ដែល​ក្រោយ​ពី​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ឲ្យ​ធ្វើ​ចរាចរណ៍​ជា​បណ្តុះ​អាសន្ន កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣​កន្លង​មកនេះ ។

May be an image of 6 people

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា​ឆ្នាំ​២០២៣ នេះ​សាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ម្ចាស់​គម្រោង​ក្រុមហ៊ុន​អ​និ​ជន OCIC ការងារ​នៅ​សេសសល់​រួម​មាន ៖

១/ ការងារ​គូស​គំនូស​សញ្ញា​ចរាចរ​ណ៌ សុវត្ថិភាព
២/ ការងារ​ខាត់​សំអាត​លើ​តួរ​ស្ពាន ទាំងមូល
៣/ ការងារ​ធ្វើ​សួរ​ច្បារ​បែងចែក​កន្លង​ស្ពាន
៤/ ដាក់​កា​រូ​ឡា​សម្រាប់​ផ្លូវ​អ្នក​ថ្មើរជើង ទៅ​មក
៥/ លាបថ្នាំ​តាម​បង្កាន់ដៃស្ពាន និង​លាប​គំនូស​ហាម​ឈប់
៦/ បញ្ចប់​ការងារ ជញ្ជាំង​បេតុង ទប់​គល់​ស្ពាន
៧/ បញ្ចប់​ការងារ ផ្លូវ​ក្រោម​ស្ពាន​កោះន​រា និង​តាមដាន​ត្រួតពិនិត្យ សុវត្ថិភាព​ស្ពាន ។

May be an image of 4 people and the Panama Canal

គួរ​បញ្ជាក់​ផង​ដែល​ថា ស្ពាន​កោះន​រា​នេះ ចាប់​បើក​ការដ្ឋាន កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ គ្រោង​ប្រើប្រាស់​ពេល​៣៥​ខែ ក្រោម​ទន់​វិនិយោគ ក្រុមហ៊ុន​អ​និ​ជន OCIC ៣៨ លាន​ដុលា​អា​មេ​រិច ឆ្លងកាត់ ខណ្ឌចំការមន មក​ខណ្ឌ​ច្បារ​អំពៅ ពី​កោះ​ពេជ្រ មក​កោះន​រា មាន​ប្រវែង​បណ្តា​យ​៨២៤​ម៉ែ​ត ទទឹង​២៤.៥០៦​សង់​ទី​ម៉ែ​ត មាន​៤​កន្លង​ផ្លូវ​ទៅ​មក ២​កន្លង​សម្រាប់​រថយន្ត ១​កន្លង​សម្រាប់​ម៉ូតូ និង​១​កន្លង​សម្រាប់​អ្នក​ថ្មើរជើង ហើយ​តួនាទី​ដ៏​មាន​សារៈសំខាន់​បំផុត​នៃ​ស្ពាន នោះ​គឺ បាន​រំដោះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ពី តីរវិថី ព្រះ​សុ​ី​សុ​វ​ត្តិ វិ​ថី រដ្ឋសភា​ជាតិ មហាវិថី​ព្រះ​នរោត្តម និង​ជា​ពិសេស​នោះ រំដោះ​លំហូ​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ ចាប់ពី​តំបន់​ស្ពាន​ព្រះ​មុន្នី​វង្ស មក​តំបន់​ផ្សារ​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១ ។ បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ដែល​និយម​ធ្វើ​ដំណើ​ឆ្លងកាត់​តំបន់​ផ្សារ​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១ គឺ​មាន​ក្តី​មោ​ទ​នៈ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ​ដែល​បាន​បញ្ចប់​ស្ទើរ​ទាំងស្រុង​នូវ​ភាព​កកស្ទះ លំបាក​កន្លង​មក​កំណាត់​ផ្លូវជាតិ​លេខ​១ ៕

No photo description available.

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK